អំពីក្រុមហ៊ុន

នៅឆ្នាំ២០០៨ ក្រុមហ៊ុនអារ៉ាខាវ៉ាត្រូវបានផ្តួចផ្តើមនិងបង្កើតឡើងដោយលោក Dr. Yasumoto Kemmori ជនជាតិជប៉ុន ដែលលោកជាអ្នកវិនិយោគ និងអ្នកជំនាញអភិវឌ្ឍវិស័យអចលនទ្រព្យ ។ នៅប្រទេសកម្ពុជា ក្រុមហ៊ុនរបស់លោកបាន ចូលរួមបង្កើតគម្រោងដែលពាក់ព័ន្ធនឹងអចលនទ្រព្យចំនួន៥ធំៗនោះរួមមាន (១) គម្រោងអឺផាតមិនស៌ប្រណិតប៊ែលវីយូ សម្រាប់ជួល (២) គម្រោងខុនដូតម្លៃសមរម្យសម្រាប់លក់ លំនៅឋានអារ៉ាខាវ៉ា១ (៣) គម្រោងក្រុមហ៊ុនគ្រប់គ្រងសណ្តាប់ធ្នាប់រស់នៅខុនដូ អារ៉ាខាវ៉ាមេនេកម៉ិន (៤) គម្រោងហាងទំនើបសម្រាប់ជួល អារ៉ាខាវ៉ាថោនសឃ្វែរ និង (៥) គម្រោងខុនដូតម្លៃសមរម្យសម្រាប់លក់ លំនៅឋានអារ៉ាខាវ៉ា២ ។

លំនៅឋាន អារ៉ាខាវ៉ា

ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី​ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៨ ដោយវិនិយោគិនជប៉ុន។ បន្ទាប់ពីជោគជ័យក្នុងការអភិវឌ្ឍន៍ និងដំណើរការ​ ​ប៊ែលវីយូ សឺវីស អឹផាតមិនស៌​ ក្រុមហ៊ុន អារ៉ាខារ៉ា ខូ អិលធីឌី ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងបន្តអភិវឌ្ឍ លំនៅឋាន អារ៉ាខាវ៉ាបន្ថែមទៀត

អំពីស្ថាបនិក : លោកបណ្ឌិត យ៉ាស៊ូម៉ូតូ​ ខេមមូរី

ជាមួយនឹងបទពិសោធន៍ជាង 40 ឆ្នាំក្នុងការវិនិយោគទុន និងការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យនៅប្រទេសជប៉ុន ហុងកុង និងអូស្ត្រាលី លោកបណ្ឌិត យ៉ាស៊ូម៉ូតូ ខេមមូរី ត្រូវបានចាត់ទុកថាជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិដ៏ជោគជ័យ និងជាសប្បុរសជនម្នាក់ ដែលបានទទួលការសរសើរពីឆាកអន្តរជាតិជាច្រើនសម្រាប់ការរួមចំណែកក្នុងវិស័យអប់រំ និងវប្បធម៌។ លោកបណ្ឌិត យ៉ាស៊ូម៉ូតូ បានស្វែងយល់ថាប្រទេសកម្ពុជាជាកន្លែងដែលមានភាពងាយស្រួលសម្រាប់ការប្រកបការងារ និងការរស់នៅ។ ជាលទ្ធផលនៃរយៈពេលជាង 20 ឆ្នាំក្នុងការធ្វើដំណើរឡើងចុះប្រទេសកម្ពុជា គាត់បានសម្រេចចិត្តអភិវឌ្ឍគម្រោងផ្សេងៗលើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងប្រជាជនកម្ពុជា ។

ការវិវត្តន៍របស់ក្រុមហ៊ុន